3Plus Cambodia តែងតែចូលរួមចំណែកក្នុងជួយដល់លោកយាយលោកតា នៅតាមស្រុកស្រែចំការ ដែលមានវ័យជរា និងមានការខ្វះខាត និងមានបញ្ហាសុខភាពជាប់កាយនិងជនពិការដែលគាត់ជួបទុកលំបាក តាមរយៈប្រមូលថវិកាពីក្រុមការងាររបស់ 3Plus Cambodia ផ្ទាល់ និងមានគ្រឿងបរិភោគ ទឹកត្រីទឹកសុីអាវ មីត្រីខ អង្ករ និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ និងជូនថវិកាដល់ពួកគាត់ក្នុងការដោះទល់មួយគ្រាៗ ទាំងនេះជាអ្វីដែលក្រុមការងារ 3Plus Cambodia បានធ្វើកន្លងមក និងបន្តធ្វើជាបន្តបន្ទាប់ទៅតាមលទ្ធភាពដោយគ្មានការឧបត្ថម ឬជំនួយពីខាងក្រៅនោះឡើយ ។
ក្រៅពីការងារសប្នុរសធម័ជាមួយលោកតាលោកយាយ និងពូមុីងជាជនពិការ ក្រុមការងារ 3Plus Cambodia ក៏ចូលជំរុញនិងលើកទឹកចិត្តដល់យុវជន នោតាមបណ្តាលខេត្តក្រុកមួយចំនួន ដើម្បីជៀសឆ្ងាយពីគរឿងញាណ ដោយបានឧបត្ថមជាឈុតកីឡាករបាល់ទាត់ និងអាវអ្នកគាំទ្រ និងថវិការក្នុងការប្រកួតនិមួយៗកន្លងមកផងដែរ ហើយក៏នៅតែបន្តធ្វើជាបន្តបន្ទាប់ផងដែរ ។
ទាំងនេះជាអ្វីដែលជាឆន្ទះរបស់ពួកយើងដែលជាក្រុមការងារ 3Plus Cambodia បានចូលរួមចំណែកក្នុងសង្គម ហើយទាំំងនេះមិនមែនពួកយើងជាអ្នកមាននោះដែរ ពួកយើងខ្ញុំគ្រាន់តែកូនកសិកសរធម្មតា តែដោយសារប្រទេសមានសន្តិភាព វិស្ស័យការងារក៏មានច្រើន ហើយឱកាសសម្រាប់ពួកយើងក៏មាន ក្នុងរកប្រាក់ចំណូល ដើម្បីជួយដល់ជីវភាពគ្រូសារ និងខ្លូន បន្ទាប់យកចំណែកខ្លះ ដើម្បីរួមគ្នា ក្នុងការជួយបន្តដូចបានជ្រាប់ពីខាងលើមក ជាចុងក្រោយយើងខ្ញុំជាក្រុមយុវជន 3Plus Cambodia សូមគោរពអរគុណចំពោះបងប្អូនដែលស្រលាញ់ចូលចិត្ត ជួយគាំទ្រ សូមជូនពរបងប្អូនទាំងអស់គ្នា មាននូវសុខភាពល្អ សំណាងល្អ និងជោជ័យការងាររបរចិញ្ចឹមជីវិតគ្រប់ៗគ្នាអរគុណ
0 Comments