ចង់គេងលក់ស្រួលនៅពេលយប់ ត្រូវដឹងពីរបបអាហារទាំងនេះ

Nov 26, 2024គន្លឺះថែទាំសុខភាព0 comments

ហូបឆ្អែតមិនប្រាកដថា ល្អទាំងអស់នោះទេ ព្រោះរបបអាហារខ្លះមិនត្រូវតាមតម្រូវការរាងកាយ អាចធ្វើឲ្យរំខានដល់ការគេង ធ្វើឲ្យយើងជួបបញ្ហាគេងមិនលក់ គេងភ្ញាក់ៗ និងពេល​ខ្លះអាចគេងច្រើនដែរ តែមិន​​ស្កប់ស្កល់។ យោងតាមការសិក្សាបានបង្ហាញថា ការញ៉ាំអាហារខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដូច​ជា ប្រូតេអ៊ីន កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីន A, C, D, E និង K ជាកត្ដាសំខាន់ធ្វើឲ្យរំខានការគេងបាន។

ដោយឡែក ការញ៉ាំអាហារលើសបរិមាណ លើសសារធាតុចិញ្ចឹមក៏អាចបង្កការរំខានដល់គុណភាពនៃការគេងបានដែរ។ តួយ៉ាង ការញ៉ាំអាហារដែលមានកម្រិតអ៊ីដ្រូសែនខ្ពស់ អាចឆាប់ធ្វើឲ្យយើងងុយគេង ប៉ុន្ដែក៏ធ្វើឲ្យយើងគេង​ភ្ញាក់ៗច្រើនដងបានដែរ។ នៅមានប្រភេទរបបអាហារខ្លាញ់ ដែលយើងញ៉ាំចូលទៅអាចបង្កការរំខានទៅដល់ប្រព័ន្ធរំលាយអាហារ ដែល​ត្រូវធ្វើការយូរជាងពេលធម្មតា។ កត្ដានេះនឹងធ្វើឲ្យរំខានដល់ដំណេក ធ្វើឲ្យយើងគេងមិនបានលក់ស្រួល។

អ្នកជំនាញផ្នែកសុខភាពចំណីអាហារ បានណែនាំទៅដល់អ្នកដែលជួបបញ្ហាគេងមិនលក់ អាចគិតគូរពីចំណុចចាប់ផ្ដើម នៃទម្លាប់ញ៉ាំអាហារប្រចាំថ្ងៃ ដែលអាចជៀសវាងប្រភេទអាហារមានជាតិប្រៃពេក ផ្អែមពេក ជាតិខ្លាញ់ខ្ពស់ និងជាតិអាល់កុល។ ម្យ៉ាងវិញទៀត ប្រភេទភេសជ្ជៈដែលអាចរំញោចទៅដល់ស្មារតី ដូចជាពពួកកាហ្វេអ៊ីន ក៏​មិន​គួរ​ញ៉ាំច្រើន​ដែរ ព្រោះអាចរំញោចខួរក្បាល បញ្ជៀសអ្នកញ៉ាំពីការងុយគេងបាន។ របបអាហារមានផ្ទុកសាររធាតុនេះមិនអាចញ៉ាំជាដាច់ខាតមុនពេលគេង។

 

សារធាតុចិញ្ចឹមល្អៗសម្រាប់សុខភាពដំណេក

ប្រូតេអ៊ីន៖ ជាសារធាតុចិញ្ចឹមរបស់រាងកាយត្រូវការចាំបាច់ មិនអាចរំលងបាន។ សារធាតុចិញ្ចឹមនេះ ជាប្រភពនៃការបង្កើតអាស៊ីតអាមីណូមួយប្រភេទគឺ Tryptophan ដែលមានតួនាទីសម្រួលដល់អ័រម៉ូន Melatonin ជាអ័រម៉ូន​សម្រួល​ការគេង។ យោងតាមការសិក្សាក្នុងឆ្នាំ ២០២០ បង្ហាញថា ការញ៉ាំអាហារដែលសម្បូរប្រូតេអ៊ីន និងកម្រិត​អ៊ីដ្រូសែនទាប អាចជំនួយដល់សុខភាពដំណេកបានល្អ ស្ដប់ស្កល់។

ម៉ាញ៉េស្យូម៖ សារធាតុរ៉ែដ៏សំខាន់មានអត្ថប្រយោជន៍ដ៏ខ្លាំងសម្រាប់សុខភាពនៃការគេង។ វាសម្រួលដល់សរសៃប្រសាទ និង សាច់ដុំ ហើយទាក់ទងនឹងការគ្រប់គ្រងលើអ័រម៉ូននៃការគេង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយរាងកាយរក្សាកម្រិតវីតាមីន D ក្នុងរាងកាយ។ ភាគច្រើនអ្នកដែលមិនមានសារធាតុ ម៉ាញេស្យូម ឬខ្វះ អាចប្រឈមបញ្ហាគេងមិនលក់ ព្រោះសារធាតុប្រភេទនេះ មិនត្រូវបានផលិតនៅក្នុងខ្លួនយើងនោះទេ វាមាននៅក្នុងប្រភេទរបបអាហារដែលយើងបានញ៉ាំ។

ប៉ូតាស្យូម៖ ជួយជំរុញចលនាឈាមរត់មានសុខភាពល្អ និងជំរុញការរំលាយអាហារ សម្រួលសាច់ដុំ ដែលទាំងនេះរួមចំណែកដល់ការគេងកាន់តែប្រសើរឡើង។ ការស្រាវជ្រាវបានបង្ហាញថាការញ៉ាំរបបអាហារដែលសម្បូរជាតិប៉ូតាស្យូម​ អាចកាត់បន្ថយអត្រានៃការភ្ញាក់នៅពេលយប់មានភាគរយតិចជាងមុន។

វីតាមីន D៖ ជួយគ្រប់គ្រងចង្វាក់ circadian ដែលគ្រប់គ្រងវដ្តនៃការគេងប្រចាំថ្ងៃ អាចជំរុញការគេងបានយូរ និង សម្រាកកាន់តែច្រើន។ កង្វះវីតាមីន D ក៏អាចធ្វើឲ្យរំខានដល់ការគេងមិនស្កប់ស្កល់ ហើយចំពោះអត្រានៃការគេងមិនលក់កាន់តែមានភាពរយច្រើន។ ទាក់ទងទៅនឹងការគេងមិនលក់ ក៏បណ្ដាលមកពីខ្វះជាតិទឹក ដែលជាសារធាតុចិញ្ចឹមរាងកាយ។ ការរក្សាជាតិទឹកពេញមួយថ្ងៃ មានសារៈសំខាន់ណាស់សម្រាប់ការគេងឲ្យបានល្អនៅពេល​យប់។ ការខ្វះជាតិទឹកអាចជះឥទ្ធិពលអវិជ្ជមានដល់ដំណេក ហើយការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យយើងខ្សោះជាតិទឹកកាន់តែច្រើន។

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

​ឫសដូង​បាត សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទហើម និង​រីក​ធំ។...

read more
១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

​នៅពេល​ដែល​ចង់បាន​សុខភាព​ល្អ វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ធំដុំ​នោះ​ទេ​។ នេះ​គឺជា​រឿងរ៉ាវ​ទាំង...

read more

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

3Pluscambodia