ជំងឺច្រាលអាស៊ីតក្រពះ

Nov 5, 2024គន្លឺះថែទាំសុខភាព0 comments

ជំងឺច្រាលអាស៊ីតក្រពះ (GERD) គឺកើតឡើងពេលដែលអាស៊ីតក្នុងក្រពះ ហូរច្រាលត្រឡប់ចូលទៅក្នុងបំពង់អាហារ បណ្តាលឱ្យក្រហាយទ្រូង និងច្រាលជាតិអាស៊ីត
ដែលធ្វើឲ្យរំខានដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ។ការច្រាលអាស៊ីតក្រពះ អាចកើតឡើងទាំងចំពោះទារក និងមនុស្សពេញវ័យ។


រោគសញ្ញានៃការច្រាលអាស៊ីតក្រពះ
មានអារម្មណ៍ក្តៅក្នុងទ្រូង (ក្រហាយទ្រូង) បន្ទាប់ពីបរិភោគអាហារច្រើន ឬពត់បត់ខ្លួន លើកវត្ថុធ្ងន់ៗ ឬទំលាក់ខ្លូនដេក។
មានរសជាតិល្វីង ឬជូរក្នុងមាត់ – វាកើតឡើងនៅពេលដែលអ្នកជំងឺភើ និងណ្តាលឱ្យមានផលវិបាកក្នុងបំពង់អាហារដូចជា ការរលាក ការហូរឈាម និងពិបាកលេប។
ហើមពោះ មានអារម្មណ៍ថាឆ្អែត ចង្អោរ និងក្អួតបន្ទាប់ពីការបរិភោគ។
ឈឺទ្រូង មានអារម្មណ៍ថាមានដុំក្នុងបំពង់ក និងការមានការក្រហែមញឹកញាប់ពេក។
ជំងឺហឺត ក្អកស្ងួត ឈឺក និងស្អក – រោគសញ្ញាទាំងនេះកើតមានឡើងដោយសារការច្រាលនៃអាស៊ីតក្រពះចូលទៅក្នុងបំពង់ក និងប្រអប់សំឡេងដែលបង្កឱ្យមានការរលាកនៃប្រអប់សំឡេងនោះ។
ចំពោះកុមារ រោគសញ្ញារួមមានការក្អួតញឹកញាប់បន្ទាប់ពីបៅទឹកដោះគោ ភាពស្លេកស្លាំង ស្រកទម្ងន់ មិនលូតលាស់ ការក្អករ៉ាំរ៉ៃ ជំងឺហឺតនៅពេលយប់ និងជំងឺរលាកសួតរ៉ាំរ៉ៃ។
កុមារខ្លះអាចឈប់ដកដង្ហើមណ្តោះអាសន្នពេលគេង។
នាំមកជូនដោយស្រ៊ីផ្លឺស ជាផលិតផលអាមេរិក គុណភាពល្អ ទំនុកចិត្តខ្ពស់ និងសុវត្ថិភាពចំពោះអ្នកប្រើ ស៊ែរបន្តដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា អរគុណ

មូលហេតុនៃការចចចចចចចចចអាស៊ីតក្រពះ
ភាពមិនប្រក្រតីនៃប្រឺសបំពង់អាហារផ្នែកខាងក្រោម (sphincter)៖ ប្រឺសបំពង់អាហារផ្នែកខាងក្រោមដើរតួនាទីជាសន្ទះបិទរវាងក្រពះ និងបំពង់អាហារ ក្លាយទៅជាខ្សោយ ឬបើកចំហរយូរជាងធម្មតា បណ្តាលអោយអាស៊ីតក្រពះច្រាលឡើងលើចូលទៅក្នុងបំពង់អាហារ។ ភាពមិនប្រក្រតីនេះ ជាទូទៅត្រូវបានបង្ករឡើងដោយការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ និងថ្នាំព្យាបាលជំងឺហឺតមួយចំនួន។
ភាពមិនប្រក្រតីនៃបំពង់អាហារ៖ ប្រភេទនៃភាពមិនប្រក្រតីនេះ ធ្វើឲ្យអាហារដែលធ្លាក់ចូលទៅក្នុងក្រពះមានការយឺតយ៉ាវ បណ្តាលឱ្យសារធាតុដែលនៅក្នុងក្រពះហូរត្រឡប់មកវិញ និងស្ថិតនៅក្នុងបំពង់អាហារយូរជាងធម្មតា។
ភាពមិនប្រក្រតីនៃក្រពះ​ ៖ មូលហេតុនេះបណ្តាលអោយមុខងាររបស់ក្រពះដំណើរការមានភាពយឺតយ៉ាវក្នុងការរុញច្រានចំណីអាហារទៅក្នុងពោះវៀន និងបង្កើននូវរោគសញ្ញានៃការច្រាលទឹកអាស៊ីតក្រពះ។ អាហារមានជាតិខ្លាញ់ និងស្ករសូកូឡាគឺកាត់បន្ថយការកន្ត្រាក់របស់ចលនាក្រពះ។
ជំងឺទឹកនោមផ្អែម៖ ខណៈពេលដែលមូលហេតុមិនត្រូវបានគេស្គាល់ នៅឆ្នាំ២០០៨ ត្រូវបានគេរាយការណ៍ថាការច្រាលអាស៊ីតក្រពះត្រូវបានរកឃើញនៅក្នុងប្រមាណ ៤០% នៃអ្នកដែលមានជំងឺទឹកនោមផ្អែម ជាពិសេសអ្នកដែលមានផលវិបាកនៃជំងឺទឹកនោមផ្អែមដូចជាជម្ងឺសរសៃប្រសាទ។
ការផ្លាស់ប្តូររបៀបរស់នៅ
ចំពោះអ្នកជំងឺភាគច្រើន រោគសញ្ញាគឺមិនមានភាពធ្ងន់ធ្ងរនោះទេ និងអាចកាត់បន្ថយតាមរយៈការផ្លាស់ប្តូររបៀបរស់នៅសាមញ្ញដូចខាងក្រោម៖

រក្សាទម្ងន់សមស្រប
ជៀសវាងតែ កាហ្វេ ភេសជ្ជៈជាតិកាបូណាត ទឹកផ្លែឈើ អាហារជូរ និងហឺរ អាហារដែលមានជាតិខ្លាញ់ និងស្ករសូកូឡា
ជៀសវាងគ្រឿងស្រវឹង និងថ្នាំជក់
ជៀសវាងបរិភោគច្រើនសម្រាប់អាហារពេលល្ងាច ជៀសវាងទទួលទានដំណេកភ្លាមៗបន្ទាប់ពីបរិភោគអាហារ ត្រូវរង់ចាំយ៉ាងហោចណាស់ ៤ ម៉ោងបន្ទាប់ពីការទទួលទានរួច
ជៀសវាងសម្លៀកបំពាក់ ឬខ្សែក្រវ៉ាត់ដែលរឹបខ្លាំង
បរិភោគអាហារតិចតួច តែញឹកញាប់
គេងក្នុងស្ថានភាពក្បាលខ្ពស់យ៉ាងហោចណាស់ ៦អ៊ិញ ពីលើគ្រែនៅលើខ្នើយដែលរឹង
ហាត់ប្រាណអោយទៀងទាត់
ជៀសវាងមានអារម្មណ៍តានតឹង

 

 

ដើម្បីសុវត្ថិភាពចំពោះសុខភាពរបស់លោកអ្នក សូមទៅជួបលោកគ្រូពេទ្យជំនាញ ដើម្បីព្រោះនិងពិនិត្យឲ្យបានត្រឹមត្រូវជាមុនសិន អរគុណ !

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

​ឫសដូង​បាត សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទហើម និង​រីក​ធំ។...

read more
១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

​នៅពេល​ដែល​ចង់បាន​សុខភាព​ល្អ វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ធំដុំ​នោះ​ទេ​។ នេះ​គឺជា​រឿងរ៉ាវ​ទាំង...

read more

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

3Pluscambodia