ញាំល្ហុង ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

Oct 31, 2024គន្លឺះថែទាំសុខភាព0 comments

សុខភាព៖ ល្ហុងជាផ្លែឈើ សម្បូរជាតិសរសៃ វីតាមីន A C រួមទាំងផ្ទុកនូវអង់ស៊ីម Papain ជួយកម្ចាត់កោសិកាងាប់ មានកម្រិតជាតិស្ករទាប
រួមទាំងផ្ទុកនូវសារធាតុជាច្រើនទៀត ដែលផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពសម្រាប់អ្នកទទួលទាន។

ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានពីផ្លែល្ហុង៖

– បន្ថយស្នាមនៅលើផ្ទៃមុខ ដោយគ្រាន់តែចិតល្ហុងជាចំណិតៗ រួចបិតលើមុខទុកចោលកន្លះម៉ោង លាងសម្អាតជាការស្រេច
– ផ្ដល់សំណើម និងជម្រុញឱ្យកោសិកាស្បែកលូតលាស់ ប្រឆាំងភាពចាស់ ធ្វើឱ្យសម្រស់របស់អ្នកនៅក្មេងជាងវ័យបានយូរ
– ញ៉ាំផ្លែល្ហុងជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូលក្នុងឈាម និងផ្ទុកអង់ស៊ីមជួយការពារអុកស៊ីតកម្ម​កូឡេស្តេរ៉ុល​​កុំ​ឲ្យ​ត្រឡប់​មក​វិញ​ និង​អាច​ជួយ​ការពារ​ការ​គាំង​បេះដូង។
– ចំពោះស្រ្តីមករដូវ អាចញ៉ាំផ្លែល្ហុងបានព្រោះវា​​ជួយកាត់បន្ថយលំហូរ​ឈាម​​រដូវ
– បង្កើនកម្លាំងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជម្ងឺនានា ជាពិសេសជម្ងឺឆ្លង
– ល្ហុងផ្ទុកសារធាតុប្រឆាំងការរលាក ដូច្នេះ ញ៉ាំផ្លែល្ហុង ជួយទប់ស្កាត់បញ្ហារលាកសន្លាក់
– ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលចូលចិត្តប្រើម៉ាស់បិតមុខ គួរតែជ្រើសរើសម៉ាស់បិតមុខផ្សំពីផ្លែល្ហុង និងទឹកឃ្មុំ ព្រោះវាមានគុណភាពខ្លាំងចំពោះសុខភាពស្បែកមុខ
ដូចជា បន្ថយស្នាម បង្កើនភាពភ្លឺថ្លា បន្ថយស្នាមជ្រីវជ្រួញ និងជម្រុញឱ្យកោសិកាលូតលាស់ល្អ និងក្មេងជាងវ័យ។
សូមបញ្ជាក់ថា ថ្វីត្បិតតែផ្លែល្ហុងផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងមែន តែចំពោះលោកអ្នកដែលមានបញ្ហាដូចជា ស្ថិតក្នុងស្ថានភាពប្រតិកម្មអាឡែរស៊ីជាមួយនឹងជ័ររបស់ល្ហុង
ស្ត្រីមានផ្ទៃពោះនិងបំបៅដោះ ជំងឺ Carotenemia ជំងឺផ្លូវដង្ហើម និងគ្រួសតម្រងនោម មិនគួរទទួលទានល្ហុងឡើយ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាព ឬធ្វើឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរ៕

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

​ឫសដូង​បាត សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទហើម និង​រីក​ធំ។...

read more
១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

​នៅពេល​ដែល​ចង់បាន​សុខភាព​ល្អ វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ធំដុំ​នោះ​ទេ​។ នេះ​គឺជា​រឿងរ៉ាវ​ទាំង...

read more

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

3Pluscambodia