ញ៉ាំទឹកការ៉ុត ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

Oct 29, 2024គន្លឺះថែទាំសុខភាព0 comments

ការ៉ុត​ជា​បន្លែ​មួយ​ដែល​សម្បូរ​ដោយ​វីតាមីន រ៉ែ សារធាតុចិញ្ចឹម និងជាតិសរសៃ។ ការផឹក​ទឹក​ការ៉ុត ​ទទួល​បាន​ប្រយោជន៍​ដល់​សុខភាព​ជាច្រើន។

១. ការ​ធ្វើ​មេតាបូលីស
ទឹក​ការ៉ុត​មាន​កាឡូរី និង​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត ដូចនេះ​ការ​ផឹក​ទឹក​ការ៉ុត​ជំនួស​ឲ្យ​ទឺក​សូដា និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ផ្សេង​ទៀត​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ទឹក​ការ៉ុត​នេះ​ក៏​បង្កើន​ទឹក​ប្រមាត់​ដែល​ជួយ​ជំរុញ​ការ​ធ្វើ​មេតាបូលីស​ដែរ។

២. សុខភាព​ភ្នែក
មនុស្សជាច្រើន​តែង​និយាយ​ថា​ការ៉ុត​ល្អ​សម្រាប់​ភ្នែក ហើយ​នេះ​ជា​ការពិត។ ទឹកការ៉ុត​គឺ​ប្រភព​ដ៏​ល្អ​សម្រាប់​សារធាតុ​ Beta-carotene ដែល​ជា​ប្រភេទ​វីតាមីន A និង​ជា​សារធាតុប្រឆាំង​អុកស៊ីតកម្ម។ វីតាមីន A ជួយ​ការពារ​ផ្ទៃ​ខាងលើ​នៃ​ភ្នែក និង​ជួយ​ដល់​គំហើញ​ផង​ដែរ។
ម៉្យាងទៀត ការផឹក​ទឹក​ការ៉ុត​អាច​ជៀស​ផុត​ពី​ជំងឺ​ភ្នែក​ផ្សេងៗ​ដូចជា ជំងឺMacular degeneration (ជាបញ្ហា​ជំងឺ​ភ្នែក​ម្យ៉ាងដែល​ធ្វើ​ឲ្យ​មើល​មិន​ឃើញ​នៅ​ចំកណ្ដាល) ជំងឺ​ភ្នែក​ឡើង​បាយ និង​បាត់បង់គំហើញ។ ការ៉ុត​ក៏​មាន​ផ្ទុក​សារធាតុ lutein ដែល​ជា​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ការពារ​ភ្នែក​ពីការ​ខូចខាត​ដោយសារ​ពន្លឺ។
៣. សុខភាព​ស្បែក
ប្រសិន​ជាយើង​ធ្លាប់​មាន​បញ្ហា​ស្បែក​ដូចជា​ឡើង​កន្ទួលក្រហម ការ​ផឹក​ទឹក​ការ៉ុត​អាច​ជួយ​ដល់​ស្បែក​បាន។ ការ៉ុត​មាន​វីតាមីន C អាច​ជួយ​ឲ្យ​ស្បែក​ជា​ពី​របួស​លឿន និង​សារធាតុ Beta-carotene ក្នុង​ការ៉ុត​ក៏​កាត់បន្ថយ​ការរលាក​ស្បែក​ដែរ។

៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ
ដើម្បី​ពង្រឹង​ប្រព័ន្ធភាពស៊ាំ និង​ជួយ​រាងកាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ យើងគួរ​បន្ថែម​ទឹក​ការ៉ុត​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ការ៉ុត​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រាងកាយ​ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​សេរី
ការ​ខូចខាត​កោសិកា និង​ការរលាក។ រីឯវីតាមីន C ក្នុង​ទឹក​ការ៉ុត​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដែរ។

៥. បញ្ចុះ​កូលេស្តេរ៉ូល
ប្រសិនជាយើង​ចង់​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​ដោយ​មិន​ប្រើ​ថ្នាំ យើង​អាច​បន្ថែម​ទឹក​ការ៉ុត​ក្នុង​របប​អាហារ​របស់​យើង។ នេះ​មកពី​ទឹក​ការ៉ុត​មាន​ផ្ទុក​ប៉ូតាស្យូម​ដែល​ជួយ​រក្សា​កម្រិត​កូលេស្តេរ៉ូល​ដែល​ល្អ​សម្រាប់​សុខភាព។
ការ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​អាច​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ តែនេះមិនមែន​មាន​ន័យថាយើងអាច​ប្រើទឹកការ៉ុតជំនួស​ថ្នាំដែលគ្រូពេទ្យ​ផ្ដល់ឲ្យនោះទេ យើងគួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ឈប់​ប្រើ​ថ្នាំ​ដែល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ។

៦. ជំងឺ​មហារីក
ការសិក្សា​មួយ​បាន​សិក្សា​ពី​ឥទ្ធិពល​ទឹក​ការ៉ុត​ទៅ​លើ​កោសិកា​មហារីក​គ្រាប់​ឈាម និង​ឃើញ​ថា​ទឹកការ៉ុត​ធ្វើឲ្យ​កោសិកា​មហារីក​គ្រាប់ឈាម​ខូចខាត និង​បញ្ឈប់​វដ្ដ​របស់​កោសិកា​មហារីក​នេះ​ដែរ។
ទោះបីជា​ទឹកការ៉ុត​មិន​អាច​ក្លាយ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​គ្រាប់ឈាម​បាន តែ​ការ​បន្ថែម​ទឹក​ការ៉ុត​ក្នុង​របបអាហារ​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​នេះ។

ការសិក្សា​មួយ​ទៀត​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ពី​ឥទ្ធិពល​សារធាតុ carotenoids ក្នុង​ទឹក​ការ៉ុត និង​បាន​ឲ្យ​ដឹង​ថា​កម្រិត​សារធាតុ carotenoids ខ្ពស់​ក្នុង​ទឹក​ការ៉ុត​ក្នុង​ឈាម​អាច​បន្ថយ​ហានិភ័យ​ការ​លាប់ឡើងវិញ​នៃ​ជំងឺ​មហារីក​សុដន់។

@3pluscambodia

#3plus #3pluscambodia #follower

♬ original sound – 3Plus Cambodia ✅ – 3Plus Cambodia ✅

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

​ឫសដូង​បាត សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទហើម និង​រីក​ធំ។...

read more
១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

​នៅពេល​ដែល​ចង់បាន​សុខភាព​ល្អ វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ធំដុំ​នោះ​ទេ​។ នេះ​គឺជា​រឿងរ៉ាវ​ទាំង...

read more

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

3Pluscambodia