ជាទូទៅ អ្នកធាត់ជ្រុល ច្រើនតែជួបប្រទះនូវបញ្ហាមួយចំនួនដូចជា គេងស្រមុក បែកញើសខ្លាំង ពិបាកដកដង្ហើម រាងកាយពិបាកធ្វើចលនា ឆាប់ឈឺចង្កេះ
ឈឺខ្នង ប្រឈមជំងឺផ្លូវចិត្ត ឆាប់អស់កម្លាំង និងមានអារម្មណ៍មិនសូវស្រណុកក្នុងខ្លួន។ មិនត្រឹមតែបញ្ហាខាងលើនោះទេ អ្នកធាត់ជ្រុល ក៏ប្រឈមនឹងជំងឺកាចសាហាវមួយចំនួនថែមទៀតផង។
បើអ្នកធាត់ជ្រុល នោះអ្នកនឹងប្រឈមជំងឺទាំងនេះ៖
– ឡើងសម្ពាធឈាមខ្ពស់
– ជំងឺពាក់ព័ន្ធនឹងសរសៃឈាម
– ជំងឺហឺត
– ជំងឺទឹកនោមផ្អែម ដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២
– ជំងឺមហារីកមួយចំនួនដូចជា មហារីកពោះវៀន មហារីកសុដន់ និងមហារីកស្បូន
– ជំងឺក្រពះពោះវៀន
– ប្រឈមការអត់កូន
– ជំងឺរលាកសន្លាក់ឆ្អឹង
– ជំងឺថ្លើម
– ជំងឺតំរងនោម
ដូច្នេះ អ្នកមិនគួរបណ្ដោយខ្លួនឱ្យធាត់ជ្រុលនោះទេ ហើយគួរតែរកវិធីសាស្រ្តទប់ស្កាត់កុំឱ្យឡើងទម្ងន់ខ្លាំង និងសម្រកទម្ងន់។
ចំណាំ៖ បើអ្នកឡើងទម្ងន់ខុសពីធម្មតា គួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យធ្វើការប្រឹក្សាយោបល់ឱ្យបានទាន់ពេលវេលា
ព្រោះថាការឡើងទម្ងន់ខ្លាំងខុសពីធម្មតា ច្រើនតែទាក់ទងនឹងការកើតជំងឺទឹកនោមផ្អែម៕
0 Comments