ផលប៉ះពាល់ពីជំងឺឫសដូងបាត (Impacts of Hemorrhoid)

Nov 24, 2024គន្លឺះថែទាំសុខភាព0 comments

ផលប៉ះពាល់ពីជំងឺឫសដូងបាត (Impacts of Hemorrhoid)

ជំងឺឫសដូងបាតធ្វើឲ្យពិបាកបត់ជើងធំ (ទល់ផោម ឧស្ម័នពុល) ទល់លាមក កាកសំណល់ពុល សល់​ជាតិពុល និងមេរោគនៅពេញពោះវៀន ក្រពះ ហើយបង្កឲ្យក្រពះ ពោះវៀនមានជំងឺរុំារ៉ៃ ទន្ទឹមនោះជាតិ ពុលនៅក្នុងក្រពះ ពោះវៀន ជ្រាបចូលក្នុងឈាម ធ្វើឲ្យឈាមពុល ឈាមមានជំងឺ ឈាមមានមេរោគ ទៅស្រោចស្រពកោសិកា ជាលិកាទូទៅក្នុងខ្លួនយើង ធ្វើឲ្យពុល រលាក ដំបៅ និងមានជំងឺទាំងអស់។                     

១- ធ្វើឲ្យប៉ះពាល់ដល់ការបត់ជើងធំ ​(ទល់ផោម ឧស្ម័នពុល) (លាមក កាកសំណល់ពុល)នៅសល់ជាតិ​ពុល មេរោគនៅពេញពោះវៀនក្រពះ ធ្វើឲ្យហើមពោះ ឆ្អល់ពោះ ហើមពោះវៀនក្រពះជាប្រចាំ​ ហើយបង្កឲ្យពោះវៀនក្រពះមានជំងឺ  រលាក ដំបៅ រុំារ៉ៃ ​ ហើយព្យាបាលពុំជាបើពុំបានព្យាបាលជំងឺឫសដូងបាត ឲ្យជាមុនទេនោះ ។

២- ធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារ និងបឺតស្រូបយកជីវជាតិដោយសារ ជំងឺឫសដូងបាត វាបន្សល់ផោម​ និងលាមកនៅពេញពោះវៀនក្រពះ ពេលដាក់អាហារថ្មី ក្តៅរលាកមាត់ តែពេលចូលដល់ក្នុង​ក្រពះពោះវៀនលាយជាមួយសំណល់ចាស់ ពេលកិនរំលាយ ធ្វើបាត់បង់គុណភាព និងជីវជាតិអាហារថ្មីអស់ បាត់រស់ជាតិ និង គ្មានថាមពលចិញ្ចឹមរាង្គកាយ ។

៣- កាលណាការបញេ្ចញចោលផោម និងលាមកមិនអស់ ធ្វើឲ្យពោះវៀនក្រពះ ហើម ឆ្អល់សង្កត់លើសន្ទះទ្រូង​ ធ្វើ​ឲ្យបេះដូង សួតដំណើរការពុំបានល្អ ចលនាឈាមរត់មិនទៀងទាត់ ជួនលើស ជួនខ្វះ ជួនស្ទះ ដោយសារកំណកឈាមនៅក្នុងឫសដូងបាតដាច់ហើយរត់ចូលទៅស្ទះសសៃឈាមតូចៗក្នុងបេះ​ដូង សួត ធ្វើឲ្យបេះដូងសួត ខំប្រឹងច្របាច់ និងចុះខ្យោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។

៤-  កាលណាក្រពះពោះវៀនបន្សល់ផោមបន្សល់លាមកបន្សល់ជាតិពុល និងមេរោគនៅពេញពោះវៀនក្រពះ និងនៅក្នុងឈាម ហើយធ្វើឲ្យឈាមពុល ឈាមមានមេរោគ​ ឈាមមានជំងឺ ហើយ​បញ្ចូនឲ្យថ្លើម លាងសំអាតរាល់ថ្ងៃ ធ្វើឲ្យថ្លើម បំពេញមុខងារច្រើន ថ្លើមខ្សោយ ថ្លើមពុល ថ្លើមមានជំងឺA B C ថ្លើមមិនជួយរំលាយអាហារ មិនជួយសំអាតឈាម​ ថ្លើមឆាប់ពុល ឆាប់ស្រវឹង ។

៥- ធ្វើឲ្យមានការឈឺចាប់ រមាស់ក្រហាយនៅជុំវិញ ទ្វារលាមក និងជំងឺឫសដូងបាត ។

៦- ប៉ះពាល់ដល់ការបត់ជើងតូច​ មិនចេះអស់ ចុះខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ។

៧-  ដោយឈាមពុល ឈាមខ្វះអុកស៊ីស្សែនទៅស្រោចស្រពកោសិកា ជាលិកាសាច់ដុំធ្វើឲ្យឧស្សាហ៏ ឈឺចង្កេះ ខ្នង ចុករោយដៃជើង រសេះរសោះអស់កំលាំង ដេកពុំបានសម្រាន្តពុំបានស្រួលហូបចុកពុំដឹង​រស់ជាតិឆ្ងាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។

៨-  ឧស្សាហ៏ឈឺក្បាល ឧស្សាហ៏វិលមុខងងិតមុខ សក់ជ្រុះ និង ឆាប់ស្កូវ ភ្នែកឆាប់ស្រវាំង ងងិត ខួរក្បាល​ប្រាជ្ញាស្មារតីបាត់ការចង់ចាំ មានការធុញទ្រាន់ និង មួរមៅច្រើន ។

៩-  ប៉ះពាល់ដល់ស្បែក បង្កឲ្យមានជំងឺសើរស្បែក កន្ទួលរមាស់ កន្ទួលត្រអាក ជាដើមស្បែកឆាប់​ជ្រីវជ្រួញ ស្បែកឆាប់ចាស់ ឆាប់ស្លាប់មុនអាយុ ស្បែកមានពណ៌សម្បុរមិនល្អ សាច់ឈាមមិន​ស្រស់ថ្លា ។
១០- នៅដំណាក់កាលទី២ ឫសដូងបាត លូនចេញមកក្រៅនៅពេលបត់ជើងធំម្តងៗ ក្រោយពេលបត់ជើងធំរួច ឫសដូងបាត លូនចូលវិញដោយខ្លួនឯង ។

១១-​​ នៅដំណាក់កាលទី៣ ឫសដូងបាតលូនចេញមកក្រៅ នៅរាល់ពេលបត់ជើងធំម្តងៗ ហើយវា​ពុំអាចលូនចូលវិញដោយឯងៗបានទេ លុះត្រាតែជួយរុញ ជួយច្រានទើប​ចូលវិញបាន ។

១២- នៅដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ឫសដូងបាត លូនចេញមកដោយឯងៗ មានការ​ ឈឺចាប់ធ្ងន់ធ្ងរ ហើយពុំអាចរុញ ឬច្រានឲ្យចូលវិញបានឡើយ ត្រូវការព្យាបាលជាបន្ទាន់

១៣-​ នៅពេលដែលឫសដូងបាត ទុំ លូនចេញមកក្រៅ ហើយមានការហូរឈាម ឈឺចាប់ធ្ងន់ធ្ងរត្រូវព្យាបាលជាបន្ទាន់ អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នក
ជំងឺទៀតផង។

បញ្ជាក់ៈ ចំពោះផលប៉ះពាល់ទាំង១៣ខាងលើពុំមែនអះអាងថា ជំងឺទាំងនោះឈឺដោយសារជំងឺឫសដូងបាតទាំងអស់នោះទេ ជាពិសេសក្រពះពោះវៀននិងថ្លើម វាអាចបង្កពីកត្តាផ្សេងៗទៀតដែរ ដូចជា​៖
-មេរោគ
-ហូបអាហារមិនត្រឹមត្រូវ ដេកមិនលក់
-ញុំាបាយមិនទៀងពេល
-ញុំាថ្នាំពេទ្យមិនត្រឹមត្រូវ​តាម​​វេជ្ជបញ្ជា ស្រា បារី ក៏អាចធ្វើឲ្យក្រពះពោះវៀន ថ្លើម ឈឺដែរ ដូច្នេះត្រូវព្យាបាល តាមភាពជាក់ស្តែង ក៏ប៉ុន្តែ បើជំងឺទាំងនោះឈឺដោយសារ ជំងឺឫសដូងបាតបង្កឡើង គឺពុំអាចព្យាបាលជាទេបើពុំបាន ព្យាបាលជំងឺឫសដូងបាតឲ្យជាមុនទេនោះ ។

ចំណាំៈ មនុស្សភាគច្រើនតែងគេចវេស និងបដិសេធថា ខ្លួនមិនមានកើត
ជំងឺឫសដូងបាតទេ ព្រោះគេ យល់ថាជំងឺឫសដូងបាត គឺជាជំងឺមិនសមកើតលើខ្លួនឯងទេ អ្នកខ្លះទៀតខ្លាចគេឯង​ដឹង គេរើសអើង ព្រោះយើងកើតជំងឺឫសដូងបាត នេះហើយ ក៏មានអ្នកខ្លះទៀត កំពុងផ្ទុក ជំងឺឫសដូងបាត និងកំពុងទទួល​ ផលប៉ះពាល់ពីជំងឺឫសដូងបាត យ៉ាងធ្ងន់ធ្ងរដូចជាកំពុងមានជំងឺពោះវៀន ក្រពះ ថ្លើម រុំារ៉ៃ ហើយព្យាបាលពុំជា នៅតែប្រកែកថាខ្លួនគ្មាន(ពុំមាន) ជំងឺឫសដូងបាតទេ គឺគ្រាន់តែការពិបាកបត់ជើងធំ និងមានជំងឺពោះវៀន ក្រពះ រុំារ៉ៃតែប៉ុណ្ណោះ។

ដូច្នេះសរុបមកវិញ គ្រប់មនុស្សសុទ្ធតែប្រឈមនឹងជំងឺឫសដូងបាតគ្រប់គ្នាទាំងអស់ ព្រោះធម្មជាតិ បង្កើតមនុស្សមកមានកំពកសសៃឈាមវ៉ែន ៣ដុំដូចគ្នាទាំងអស់ ដែលអាចកើតជំងឺឫសដូងបាតដូចគ្នាគ្រប់គ្នា គ្រាន់តែវាពុំទាន់ឲ្យរោគសញ្ញា ឬ មានរោគសញ្ញា ហើយតែយើងមិនដឹង ឬមួយដឹងហើយតែពន្យាពេល ឬមិនយកចិត្តទុកដាក់ថាជំងឺឫសដូងបាតបង្ក ឲ្យមានជំងឺផ្សេងៗទៀតជាច្រើន ដែលយើងនឹកស្មានមិនដល់ ហើយគ្រូពេទ្យពិបាកដាក់រោគវិនិច្ឆ័យ ព្យាបាលជំងឺទាំងនោះពុំជា បើពុំបាន​ព្យាបាលជំងឺឫសដូងបាត ឲ្យជាមុនទេនោះ​។

យោងតាមករណីសិក្សាពីជំងឺឫសដូងបាត របស់លោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០០៣​-២០១៧ ពីអ្នកជំងឺឫសដូងបាត ចំនួន ១៥០០នាក់ដែលបានមកព្យាបាលនៅ គ្លីនិក តូច យ៉ាន ផ្ទាល់។

បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

 

ប្រភពពីគេហទំព័រ healthtime     ( ដើម្បីសុវត្ថិភាពចំពោះសុខភាពរបស់លោកអ្នក សូមទៅជួបលោកគ្រូពេទ្យជំនាញ ដើម្បីព្រោះនិងពិនិត្យឲ្យបានត្រឹមត្រូវជាមុនសិន អរគុណ ! )

 

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

​ឫសដូង​បាត សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទហើម និង​រីក​ធំ។...

read more
១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

​នៅពេល​ដែល​ចង់បាន​សុខភាព​ល្អ វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ធំដុំ​នោះ​ទេ​។ នេះ​គឺជា​រឿងរ៉ាវ​ទាំង...

read more

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

3Pluscambodia