រោគសញ្ញាបឋមនៃជំងឺឬសដូងបាត – Primary Symptoms of Haemorrhoid

Nov 3, 2024គន្លឺះថែទាំសុខភាព0 comments

ជំងឺឬសដូងបាតខាងក្នុង(Internal haemorrhoid)គឺជាដំណាក់កាលដំបូងនៃ ងឺឬសដូងបាត(Haemorrhoid)ហើយវាអាចព្យាបាលបានដោយមិនបាច់វះកាត់។ ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោមអ្នកគួរតែពិគ្រោះជាមួួយគ្រូពេទ្យជំនាញនិងទទួលការព្យាបាល។

១.មានឈាមនៅក្នុងលាមក ប៉ុន្តែមិនមានអារម្មណ៍ឈឺចាប់ទេ។
២.រមាស់ឬរលាកជុំវិញរន្ធគូថ។
៣.ហើមជុំវិញតំបន់រន្ធគូថដោយសារតែការហើមសរសៃឈាមវ៉ែននៅរន្ធគូថ។
៤.មានដុំទន់នៅក្នុងរន្ធគូថ។
ប្រភេទនៃការព្យាបាលជំងឺឬសដូងបាត(Haemorrhoid)អាស្រ័យលើដំណាក់កាលនៃ
ជំងឺឬសដូងបាត(Haemorrhoid) សម្រាប់ដំណាក់កាលដំបូងនៃជំងឺឬសដូងបាត(The early stage of haemorrhoid)វាអាចព្យាបាលបានដោយលេបថ្នាំឬប្រើថ្នាំសុលរួមជាមួយការថែរក្សាខ្លួនឯងទទួលទានអាហារដែលមានជាតិសរសៃខ្ពស់
ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងគ្រប់គ្រងទម្លាប់នៃការបន្ទោរបង់របស់អ្នក។ ម៉្យាងទៀតសម្រាប់ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺឬសដូងបាត(The severe stage of haemorrhoid)យើងសូមណែនាំការព្យាបាលដោយឡាស៊ែរ។ ឡាស៊ែរនឹងត្រូវបានបញ្ចូលទៅក្នុងរន្ធគូថដើម្បីកម្ចាត់នៃ
សរសៃឈាមឬសដូងបាត។ ដូច្នេះទំហំឬសដូងបាតនឹងតូចជាងមុនរហូតទាល់តែវាជាល្អ។ គុណសម្បត្តិនៃការព្យាបាលដោយឡាស៊ែរួមមានស្នាមតូច ឈឺតិច និងឆាប់ជាសះស្បើយ។

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

​ឫសដូង​បាត សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទហើម និង​រីក​ធំ។...

read more
១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

​នៅពេល​ដែល​ចង់បាន​សុខភាព​ល្អ វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ធំដុំ​នោះ​ទេ​។ នេះ​គឺជា​រឿងរ៉ាវ​ទាំង...

read more

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

3Pluscambodia