ឲ្យតែឮគេនិយាយថា អាហារពេលព្រឹក ជារបបអាហារសំខាន់បំផុតសម្រាប់សុខភាពយើង គ្នាយើងខ្លះទំនងជាធុញណាស់មិនអ៊ីចឹង?
យ៉ាងណា ត្រូវពិចារណាឲ្យបានច្រើន ម៉េចបានអ្នកជំនាញចូលចិត្តលើកឡើងបែបនេះ។
ហេតុផលធំៗទាំង ៤ ក្នុងអត្ថបទខាងក្រោម អាចគ្រប់គ្រាន់ឲ្យគ្នាយើងពិចារណាញ៉ាំអាហារពេលព្រឹកឲ្យទៀងទាត់វិញហើយ។
១- ជំងឺទឹកនោមផ្អែម
តាមការសិក្សាមួយ ចេញផ្សាយលើសារព័ត៌វេជ្ជសាស្ត្រអាមេរិក (American Journal of Clinical Nutrition) ចំពោះស្រីៗ អត់ញ៉ាំអាហារពេលព្រឹក
គឺប្រឈមខ្លាំងវិវត្តទៅរកជំងឺទឹកនោមផ្អែម។ ស្រីៗញ៉ាំអាហារពេលព្រឹកចន្លោះពី ០-៦ ដង/សប្តាហ៍ ប្រឈមកើតជំងឺទឹកនោមផ្អែមប្រភទេ ២ ខ្ពស់ជាងស្រីៗញ៉ាំអាហារញ៉ាំអាហារពលព្រឹកទៀងទាត់។
២- ជំងឺបេះដូង
ញ៉ាំអាហារព្រឹកទៀងទាត់ មានទំនាក់ទំនងជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ពិសេសសម្រាប់ប្រុសៗ អាយុចន្លោះពី ៤៥-៨២ ឆ្នាំ។ នេះផ្អែកតាមការសិក្សា ចុះផ្សាយលើកាសែតវេជ្ជសាស្ត្រអាមេរិក (Circulation)។
ក្នុងការសិក្សារកឃើញថា ការបោះបង់អាហារព្រឹក មានទំនាក់ទំនងជាមួយជំងឺលើសឈាម ធ្វើឲ្យអាំងស៊ុយលីនកាន់តែស៊ាំនឹងភាពធន់ ហើយកម្រិតជាតិស្ករក្នុងឈាម ក៏កើតឡើងខ្ពស់ដូចគ្នា។
៣- បញ្ហាការចងចាំ
កាលពីឆ្នាំ ២០០៥ ព័ត៌មានរបស់សមាគមទឹកនោមផ្អែមអាមេរិក បានវាយតម្លៃទៅលើការសិក្សាពីអាហារពេលព្រឹក សរុប ៤៧ ដោយរកឃើញថា
ញ៉ាំអាហារពេលព្រឹក មានទំនាក់ទំនងជួយឲ្យប្រសើរឡើងមុខងារយល់ដឹង ខណៈការធ្វើតេស្តការចងចាំ ក៏ទទួលបានលទ្ធផលល្អដែរ។
៤- ជួយសម្រកទម្ងន់
ក្នុងការសិក្សាថ្មីៗនេះ ចេញផ្សាយលើកាសែត Obesity គ្នាយើងញ៉ាំអាហារពេលព្រឹកក្នុងបរិមាណច្រើន និងសកម្មលើរាងកាយ មិនមែនធ្វើឲ្យឡើងគីឡូទប់មិនឈ្នះដូចយើងធ្លាប់គិតនោះឡើយ
ផ្ទុយមកវិញ បែរជាអាចជួយសម្រកទម្ងន់ដល់ទៅជាង ៧គីឡូក្រាម ត្រឹមរយៈពេល ៣ខែ ខណៈអ្នកចូលក្នុងការសិក្សាផ្សេងទៀត បានព្យាយាមសម្រកទម្ងន់ ដោយដុតកាឡូរីក្នុងបរិមាណដូចគ្នា ប៉ុន្តែញ៉ាំអាហារល្ងាចក្នុងកម្រិតច្រើន គឺអាចសម្រកទម្ងន់បានត្រឹមជាមធ្យម ៣,៣ គីឡូក្រាមប៉ុណ្ណោះ។
ប្រភពពី Hello Health Group
ដើម្បីសុវត្ថិភាពចំពោះសុខភាពរបស់លោកអ្នក សូមទៅជួបលោកគ្រូពេទ្យជំនាញ ដើម្បីព្រោះនិងពិនិត្យឲ្យបានត្រឹមត្រូវជាមុនសិន អរគុណ !
0 Comments