អត្ថប្រយោជន៍មិនគួរឱ្យជឿ! ផ្លែទៀប ល្អចំពោះសុខភាពភ្នែក បេះដូង និងស្រ្តីពពោះ

Nov 2, 2024គន្លឺះថែទាំសុខភាព0 comments

សុខភាព៖ ផ្លែទៀប គឺជាផ្លែឈើម្យ៉ាងដែលត្រូវបានគេស្គាល់ថាមានរសជាតិផ្អែមជាប់មាត់ ហើយមានសាច់ខាងក្នុងពណ៌ស និងគ្រាប់ច្រើន។ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ ទៀបក៏ផ្ដល់អត្ថប្រយោជន៍មិនចាញ់ផ្លែឈើដទៃនោះទេ ព្រោះថាផ្លែឈើនេះសម្បូរទៅដោយកាឡូរីខ្ពស់ សារជាតិបំប៉ន និងជាតិស្ករធម្មជាតិ ដែលធ្វើឱ្យវាក្លាយជាផ្លែឈើដែលល្អសម្រាប់សុខភាព។

១.ល្អសម្រាប់ភ្នែក
ប្រសិនបើគ្នាយើងកំពុងស្វែងរកវិធីដើម្បីធ្វើឲ្យភ្នែកមានសុខភាពល្អតាមធម្មជាតិនោះ ក្រៅពីបន្លែបៃតង ត្រី សាច់ ផ្លែទៀបក៏ជាផ្លែឈើដែលមានរសជាតិផ្អែម និងអាចជាជម្រើសដ៏ល្អបំផុត ព្រោះវាត្រូវបានផ្ទុកដោយវីតាមីនសំខាន់ៗជាច្រើនដូចជាវីតាមីន C និងវីតាមីន A ដែលជួយធ្វើឱ្យភ្នែករបស់យើងបានប្រសើរជាងមុន។ សារធាតុ Riboflavin និងវីតាមីន B2 នៅក្នុងផ្លែទៀបក៏ជួយប្រយុទ្ធប្រឆាំងនឹងការបំផ្លាញពីរ៉ាឌីកាល់សេរីអាចជួយទ្រទ្រង់ដល់ភ្នែកបានផងដែរ។

២.ជួយដល់ប្រព័ន្ធរំលាយអាហារ
ផ្លែទៀបក៏សម្បូរទៅដោយសារធាតុទង់ដែង និងជាតិសរសៃ សារធាតុទាំងពីរនេះមានសារសំខាន់ក្នុងការរក្សាប្រព័ន្ធរំលាយអាហាររបស់យើងឱ្យមានសុខភាពល្អ។ ទៀប ក៏អាចជួយសម្រួលដល់ការរំលាយអាហារ ដោយធ្វើឱ្យលាមកទន់ និងការបន្ទោបង់ដំណើរការល្អ។

៣.ជួយក្នុងការព្យាបាល
ជាមួយនឹងកម្រិតវីតាមីន A ខ្ពស់ ផ្លែទៀបក៏មានតួនាទីជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលដំបៅ និងការរលាក។ ទៀបក៏ដើរតួយ៉ាងសំខាន់ក្នុងការផ្ដល់សំណើមដល់ស្បែក ជួយបំបាត់ការឡើងក្រហម និងរលាកលើស្បែកផងដែរ។ សម្បកទៀបមានប្រសិទ្ធភាពការពារពីការឈឺធ្មេញ និងពុកធ្មេញទៀតផង។

៤.ជួយឲ្យបេះដូងមានសុខភាពល្អ
ផ្លែទៀបក៏ជាប្រភពដ៏ល្អនៃម៉ាញេស្យូម និងប៉ូតាស្យូម ដែលអាចជួយការពារបេះដូង និងគ្រប់គ្រងកម្រិតសម្ពាធឈាមហើយជួយឲ្យបេះដូងមានសុខភាពល្អ។ កម្រិតខ្ពស់នៃជាតិ niacin និងជាតិសរសៃនៅក្នុងផ្លែទៀបក៏ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលក្នុងឈាមបានផងដែរ។

៥.ល្អសម្រាប់ម៉ាក់ៗកំពុងពពោះ
ផ្លែទៀប ក៏ជាផ្លែឈើដ៏អស្ចារ្យសម្រាប់ស្រីៗគ្នាយើងដែលកំពុងតែពពោះ ព្រោះវាជួយក្នុងការទប់ទល់ជាមួយអារម្មណ៍ប្រែប្រួល ការចាញ់កូន និងស្ពឹក។ ការញាំផ្លែទៀបជាប្រចាំអំឡុងពេលពពោះ គឺល្អសម្រាប់ការផលិតទឹកដោះរួមជាមួយនឹងការកាត់បន្ថយហានិភ័យនៃការរលូតកូន និងការឈឺចាប់ពេលសម្រាលផងដែរ។ ទៀបក៏ត្រូវបានគេរកឃើញថាអាចជួយដល់ការវិវត្តខួរក្បាល ប្រព័ន្ធប្រសាទ និងប្រព័ន្ធភាពស៊ាំរបស់កូនក្នុងផ្ទៃបានបានទៀតផង៕

ប្រភព៖ www.hellokrupet.com

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស

​ឫសដូង​បាត សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទហើម និង​រីក​ធំ។...

read more
១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

១០​ចំណុច​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ប្រចាំថ្ងៃ​

​នៅពេល​ដែល​ចង់បាន​សុខភាព​ល្អ វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ធំដុំ​នោះ​ទេ​។ នេះ​គឺជា​រឿងរ៉ាវ​ទាំង...

read more

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

3Pluscambodia