អត្ថប្រយោជន៍ ៥​យ៉ាង​ពី​ការ​លេង​បាល់​របស់​កុមារ​តូចៗ

Oct 28, 20240 comments

3Plus

admin

Categories

Date

28/10/2024

១-បង្កើន​ភាព​រហ័សរហួន
បាល់ទាត់​តម្រូវ​ឱ្យ​រត់ និង ប្រើ​ជើង​ដើម្បី​គ្រប់គ្រង​បាល់ ពោល​គឺ​វា​នឹង​ជួយ​ឲ្យ​កូន​តូចៗ​​របស់​អ្នក​ទទួល​នូវ​មរតក​នេះ​រហូត​ដល់​ពួកគេ​ធំ ។

២-ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល
កីឡា​បាល់ទាត់​អ្នក​ត្រូវ​គិត​អោយ​បាន​លឿន និង ដោះ​ស្រាយ​បញ្ហា​ភ្លាមៗ ជំនាញ​នេះ​នឹង​ធ្វើ​ឲ្យ​កុមារ​តូចៗ​​ចេះ​រៀន​ប្រឈម​នឹង​បញ្ហា​ ។

៣-ធ្វើ​ឲ្យ​ឆ្អឹង​លូតលាស់​បាន​ល្អ
នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ បាន​រក​ឃើញ​ថា​កុមារ​ដែល​ចូលរួម​ច្រើន​នៅ​​ក្នុង​ការ​លេង​កីឡា ពិសេស​កីឡាបាល់ទាត់ អាច​នឹង​ធ្វើ​ឲ្យ​​ឆ្អឹង​របស់​ពួកគេ​​លូតលាស់​​បាន​លឿន​ជាង ។

៤-ជួយ​កសាង​ជំនាញ​សង្គម
បាល់ទាត់​មិន​អាច​ក្លាយ​ទៅ​ជា​កីឡា​ជាក្រុម​បាន​នោះ​ទេ រហូត​ដល់​កុមារ​មាន​អាយុ​ចាប់​ពី​៨​ឆ្នាំ​ឡើង​ទៅ នៅ​ពេល​ពួកគេ​ចេះ​ចែក​បាល់។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ​តាម​រយៈ​កីឡា​ដែល​តម្រូវ​ឲ្យ​កុមារ​ចេះ​ចែក​បាល់​ឲ្យ​គ្នា​លេង​ អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ជា​អ្នកដឹកនាំ ការ​យល់ចិត្ត និង ការ​ទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​អ្នកដទៃ ។

៥-ធ្វើ​ឲ្យ​កុមារ​មាន​សុខភាព​ល្អ
អ្នកស្រាវជ្រាវ​អំពី​ការ​លូតលាស់​កុមារ​បាន​និយាយ​ថា បាល់ទាត់​គឺ​ជា កីឡា​ដ៏​អស្ចារ្យ​មួយ​ដែល​បង្រៀន​កុមារ​តូចៗ​នូវ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ស៊ូ​ទ្រាំ​កម្លាំង និង របៀប​រស់​នៅ​ដែល​មាន​សុខភាព​ល្អ​ ។

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

3Pluscambodia